본문내용 바로가기

ផែនការបន្ថែមសុភមង្គលពហុវប្បធម៌

한국어 English 日本語 中文 Việt Filipino Russian
  • ទីក្រុងប៊ូសានគឺនៅរួមជាមួយជានិច្ច ដើម្បីឱ្យគ្រួសារពហុវប្បធម៍មានសុភមង្គល ។
  • យើងកំពុងអនុវត្តវិធានការផ្សេងៗ ដើម្បីលើកកម្ពស់សមាហរណកម្មសង្គមតាមរយៈការតាំងលំនៅដំបូង និងការគាំទ្រការរស់នៅប្រកបដោយលំនឹងនៃគ្រួសារពហុវប្បធម៌ដែលមិនមានទម្លាប់រស់នៅក្នុងប្រទេសកូរ៉េ ។

ប្រតិបត្ដិការដោយ មជ្ឈមណ្ឌលគ្រួសារពហុវប្បធម៍ និងសុខភាពគ្រួសារ・មជ្ឈមណ្ឌលគាំពារគ្រួសារពហុវប្បធម៍

  • ស្ថានភាពបច្ចុប្បន្ន : 13 កន្លែង ▹ មជ្ឈមណ្ឌលគាំទ្រគ្រួសារពហុវប្បធម៌ (6 កន្លែង), សុខភាពគ្រួសារ · មជ្ឈមណ្ឌលគាំពារគ្រួសារពហុវប្បធម៍ (7 កន្លែង)
  • អាជីវកម្មចម្បង : ការផ្តល់សេវាដ៏ទូលំទូលាយដូចជា ការអប់រំ · ប្រឹក្សាយោបល់ គ្រួសារពហុវប្បធម៍ និងកុមារ, សេវាកម្មបកប្រែ និងផ្តល់ព័ត៌មានផ្សេងៗ, គាំទ្រការលើកកំពស់សមត្ថភាព ។ល។
  • មជ្ឈមណ្ឌលមូលដ្ឋាន: មជ្ឈមណ្ឌលគាំពារគ្រួសារពហុវប្បធម៍ ណាមគូ (មជ្ឈមណ្ឌលស្ត្រី)

ការគាំទ្រផ្នែកអប់រំភាសាកូរ៉េ

  • អ្នកទទួល : ជនរៀបការអន្តោប្រវេសន៍, កុមារអន្តោប្រវេសន៍ ។ ល។
  • ប្រតិបត្ដិការ : ការសិក្សាមាន 3 វគ្គ (វគ្គសិក្សាធម្មតា, វគ្គសិក្សាកុមារអន្តោប្រវេសន៍, កម្រិតខ្ពស់) ▹ ប្រតិបត្តិការទៅតាមតំបន់ មាន 16 កន្លែង

ការគាំទ្រលើការរីកលូតលាស់របស់កុមារគ្រួសារពហុវប្បធម៍

  • 1

    បោះជំរុំសម្រាប់យុវជនពហុវប្បធម៌

    • អ្នកទទួល : យុវជនពហុវប្បធម៌ (សិស្សអនុវិទ្យាល័យ ថ្នាក់ទី1 ~ ថ្នាក់ទី2)
    • មកពីប្រទេស : ប្រទេសកំណើតសំខាន់ៗនៃជនរៀបការអន្តោប្រវេសន៍ (វៀតណាម, ចិន, ជប៉ុន, ហ្វីលីពីន ជាដើម)
    • មាតិកា : ការផ្លាស់ប្តូរយុវជនក្នុងតំបន់, សកម្មភាពស្ម័គ្រចិត្ត, ដំណើរទស្សនកិច្ចដល់ ក្រុមហ៊ុន និងមន្ទីរ, ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្ត ជាដើម ។
  • 2

    ការគាំទ្រការរៀនសូត្រដល់ផ្ទះរបស់កុមារគ្រួសារពហុវប្បធម៍

    • អ្នកទទួល : កុមារចាប់ពីអាយុ 3 ឆ្នាំទៅដល់ មុនចូលសាលារៀនថ្នាក់បឋមសិក្សា
    • មាតិកា : គាំទ្រការចុះទៅបង្រៀនភាសាកូរ៉េ និងវគ្គដំបូងនៃមុខវិជ្ជាថ្នាក់បឋមសិក្សា មុន និងក្រោយចូលសាលាដល់ផ្ទះកុមារ ដោយគ្រូបង្រៀនមានជំនាញ
  • 3

    ប្រតិបត្ដិការសាលារៀនឪពុកពហុវប្បធម៍

    • អ្នកទទួល : គ្រួសារពហុវប្បធម៍ (ឪពុកនិងកូនៗដែលជាសិស្សសាលាបឋមសិក្សា)
    • មាតិកា : កម្មវិធីបទពិសោធន៍ផ្សេងៗ និងការទំនាក់ទំនងជាច្រើនរវៀងកូនៗ និងឪពុកនៃគ្រួសារពហុវប្បធម៌
  • 4

    និស្សិតមហាវិទ្យាល័យ - ការណែនាំអំពីវប្បធម៌ដល់កូនៗគ្រួសារពហុវប្បធម៌

    • អ្នកទទួល : កូនៗគ្រួសារពហុវប្បធម៍, និស្សិតដែលរស់នៅក្នុងទីក្រុងប៊ូសាន(ជនជាតិកូរ៉េ, និស្សិតបរទេស)
    • ប្រតិបត្ដិការ : កូនៗគ្រួសារពហុវប្បធម៍ និងនិស្សិត (ជនជាតិកូរ៉េ 1នាក់, និស្សិតបរទេស 1នាក់), បទពិសោធន៍វប្បធម៌និងប្រឹក្សាយោបល់ផ្នែកអាជីព ។ល។

ការគាំទ្រជីវភាពគ្រួសារពហុវប្បធម៌・សុខុមាលភាព

  • 1

    គម្រោងគាំទ្រក្រុមគ្រួសារពហុវប្បធម៍

    • ការបញ្ចុះតម្លៃសេវាកម្មអន្តរជាតិ (EMS) : ការិយាល័យប្រៃសណីយ៍នៃរដ្ឋបាលតំបន់ប៊ូសាន
      • មាតិកា : ការបញ្ចុះតម្លៃ 10% លើការចុះបញ្ជីអន្ដរជាតិសម្រាប់ជនរៀបការអន្តោប្រវេសន៍ ពេលផ្ញើឥវ៉ាន់ទៅប្រទេសកំណើត ▹ ដោយភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណជនអន្តោប្រវេសន៍ ឬសំបុត្រគ្រួសារ
    • ការបញ្ចុះតម្លៃសេវាផ្ទេរប្រាក់ក្រៅប្រទេស : ធនាគារប៊ូសាន
      • មាតិកា : រាល់ពេលផ្ទេរប្រាក់ក្រៅប្រទេស បញ្ចុះតម្លៃសេវាផ្ទេរប្រាក់ និងអត្រាប្តូរប្រាក់បរទេសចំនួន 80% (US $, JPY) ▹ ដោយភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណជនអន្តោប្រវេសន៍ ឬសំបុត្រគ្រួសារ
    • មាតិកា : ការផ្លាស់ប្តូរយុវជនក្នុងតំបន់, សកម្មភាពស្ម័គ្រចិត្ត, ដំណើរទស្សនកិច្ចដល់ ក្រុមហ៊ុន និងមន្ទីរ, ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្ត ជាដើម ។
  • 2

    ការគាំទ្រផ្នែកពិនិត្យសុខភាពទូរទៅគ្រួសារពហុវប្បធម៍

    • អ្នកទទួល : គ្រួសារពហុវប្បធម៌ដែលមានប្រាក់ចំណូលទាបចំនួន 100នាក់
    • មាតិកា : ផ្តល់ជូនការត្រួតពិនិត្យសុខភាព ដោយឥតគិតថ្លៃ
    • ស្ថាប័នអនុវត្តន៍ : ស្ថាប័នវេជ្ជសាស្ត្រដែលបានចុះកិច្ចសហការជាមួយក្រុង (វិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រកូរ៉េ ប៊ូសាន)
  • 3

    ការសាងសង់ប្រព័ន្ធគាំទ្រសង្គ្រោះបន្ទាន់សម្រាប់ស្ត្រីរៀបការអន្តោប្រវេសន៍

    • ទីជម្រកស្រ្តីចំណាកស្រុក : 1 កន្លែង
      • - មាតិកា : ក្នុងរយៈពេល 2 ឆ្នាំ ការផ្តល់កន្លែងស្នាក់នៅ, ប្រឹក្សាយោបល់, ការព្យាបាល, ផ្តល់ជំនួយក្នុងការធ្វើដំណើរទៅលេងស្រុក ។ល។
    • មជ្ឈមណ្ឌលជំនួយសង្គ្រោះបន្ទាន់ (មជ្ឈមណ្ឌលតំបន់ប៊ូសាន ដានូរី) : 1 កន្លែង (☎1577-1366)
      • មាតិកា : ជំនួយក្នុងការខលហៅបន្ទាន់ 24 ម៉ោង, ការពារអំពើហិង្សាក្នុងគ្រួសារ, ការតភ្ជាប់កន្លែងទៅជ្រកកោន, គាំទ្រការប្រាស្រ័យទាក់ទង ។ល។
      • តំបន់ដែលផ្តល់ជំនួយ : មាន 3តំបន់ ប៊ូសាន, អ៊ុលសាន, ហ្គង់ណាម
      • ជំនួយភាសា : ចិន, វៀតណាម, ហ្វីលីពីន, ខ្មែរ, រុស្ស៊ី
  • 4

    ការផ្តល់សេវាកម្មផ្នែករដ្ឋបាលក្នុងការរស់នៅដល់ជនរៀបការអន្តោប្រវេសន៍

    • ប្រតិបត្ដិការ : នៅសាលសាលាក្រុង មានការប្រឹក្សាដោយជនរៀបការអន្តោប្រវេសន៍(ជនជាតិវៀតណាម)
    • មាតិកា : ជំនួយការបកប្រែ, ការពន្យល់ពីជីវិត, ការពិគ្រោះយោបល់រដ្ឋបាល ។ល។, ច័ន្ទ ~ សុក្រ ម៉ោង10:00 ~ 15:00 (☎051-888-1544)

ការពង្រីកវឌ្ឍនភាពសង្គម・សេដ្ឋកិច្ចរបស់ស្រ្តីរៀបការអន្តោប្រវេសន៍

  • 1

    គាំទ្រការអប់រំកម្រិតសិក្សាដល់ស្ត្រីរៀបការអន្តោប្រវេសន៍

    • អ្នកទទួល : ស្ត្រីរៀបការអន្តោប្រវេសន៍ដែលចង់ទទួលការសិក្សា GED(검정고시)
    • មាតិកា : ការគាំទ្រសម្រាប់វគ្គបណ្តុះបណ្តាលអំពីការសិក្សា GED(검정고시) ដើម្បីអោយកម្រិតសិក្សារបស់ស្ត្រីរៀបការអន្តោប្រវេសន៍ ប្រសើរឡើង
  • 2

    ប្រតិបត្តិការវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈដល់ស្ត្រីរៀបការអន្តោប្រវេសន៍

    • អ្នកទទួល : ស្ត្រីរៀបការអន្តោប្រវេសន៍ដែលចង់ទទួលការអប់រំទាក់ទងនឹងការងារ
    • មាតិកា : ការតភ្ជាប់ការបណ្តុះបណ្តាលអំពីមុខរបរដែលមានតម្រូវការខ្ពស់សម្រាប់ក្រុមហ៊ុន(អ្នកគ្រប់គ្រងបន្ទប់សណ្ឋាគារ ។ល។)
    • ស្ថាប័នអនុវត្តន៍ : មជ្ឈមណ្ឌលការងារថ្មីសម្រាប់ស្ត្រី ចំនួន 4 កន្លែង (☎1544-1199)
  • 3

    ប្រតិបត្ដិការកម្មសិក្សាសម្រាប់ស្ត្រីរៀបការអន្តោប្រវេសន៍

    • អ្នកទទួល : ស្រ្តីរៀបការអន្តោប្រវេសន៍ដែលបានចុះឈ្មោះចូលរៀនក្នុងមជ្ឈមណ្ឌលការងារថ្មីសម្រាប់ស្ត្រី
    • ការចូលរៀន : ចុះឈ្មោះធ្វើការហាត់ការងារ, ការតភ្ជាប់, ការឧបត្ថម្ភការងារ, ការប្រឹក្សាយោបល់, ការរកការងារធ្វើ
    • ស្ថាប័នអនុវត្តន៍ : មជ្ឈមណ្ឌលការងារថ្មីសម្រាប់ស្ត្រី ចំនួន 11 កន្លែង (☎1544-1199)

ស្ថានភាពគ្រួសារពហុវប្បធម៌

ស្តង់ដារ ឆ្នាំ2018 ខែ11 ទី1

ស្ថានភាពគ្រួសារពហុវប្បធម៌
ផ្នែក សរុបទាំងអស់ ជនរៀបការអន្តោប្រវេសន៍ កុមារ
សរុប រង ប្រុស ស្រី អ្នកមិនបានចូលសញ្ជាតិ អ្នកបានចូលសញ្ជាតិ
សរុប ប្រុស ស្រី សរុប ប្រុស ស្រី សរុប ប្រុស ស្រី សរុប ប្រុស ស្រី
សរុប 23,392 7,294 16,098 12,620 1,802 10,818 6,949 1,108 5,841 5,671 694 4,977 10,772 5,492 5,280
ជុងគូ 367 111 256 245 47 198 150 22 128 95 25 70 122 64 58
សរគូ 757 224 533 441 61 380 232 29 203 209 32 177 316 163 153
ដូងគូ 817 239 578 490 75 415 255 34 221 235 41 194 327 164 163
យ៉ុងតូគូ 1016 293 723 552 61 491 285 33 252 267 28 239 464 232 232
ប៊ូសានជីនគូ 2,168 664 1,504 1,168 139 1,029 651 82 569 517 57 460 1,000 525 475
ដូងរ៉េគូ 1,119 333 786 588 69 519 326 40 286 262 29 233 531 264 267
ណាមគូ 1,694 540 1,154 844 115 729 473 80 393 371 35 336 850 425 425
ប៊ុកគូ 1,984 613 1,371 999 99 900 491 42 449 508 57 451 985 514 471
ហ៊ែអ៊ុនឌែគូ 2,348 890 1,458 1,242 298 944 741 216 525 501 82 419 1,106 592 514
សាហាគូ 2,866 862 2,004 1,555 185 1,370 826 108 718 729 77 652 1,311 677 634
គឹមចុងគូ 1,357 413 944 749 102 647 429 61 368 320 41 279 608 311 297
កាំងសរគូ 1,046 327 719 568 92 476 353 60 293 215 32 183 478 235 243
យ៉នជេគូ 974 319 655 506 74 432 289 43 246 217 31 186 468 245 223
ស៊ូយ៉ុងគូ 1,096 382 714 618 150 468 369 108 261 249 42 207 478 232 246
សាសាំងគូ 2,554 708 1,846 1,400 148 1,252 715 92 623 685 56 629 1,154 560 594
គីចាំងគុន 1,229 376 853 655 87 568 364 58 306 291 29 262 574 289 285

※ សាហាគូ > សាសាំងគ > ហ៊ែអ៊ុនឌែគូ > ប៊ូសានជីនគូ > ប៊ុកគូ > ណាមគូ > គឹមចុងគូ > គីចាំងគុន

※ ឆ្នាំ2018ស្ថានភាពរបស់ប្រជាពលរដ្ឋបរទេសនៅក្នុងរដ្ឋាភិបាលមូលដ្ឋាន (ស្ថិតិនៃការអនុវត្តរបស់រដ្ឋបាលក្រសួងមហាផ្ទៃ)

자료관리 담당자

여성가족과
한지혜 (051-888-1544)
최근 업데이트
2020-03-20

페이지만족도

페이지만족도

이 페이지에서 제공하는 정보에 만족하십니까?

평균 : 0참여 : 0

댓글은 자유로운 의견 공유를 위한 장이므로 부산시에 대한 신고, 제안, 건의 등 답변이나 개선이 필요한 사항에 대해서는
"부산민원 120 - 민원신청새창열림 아이콘"을 이용해 주시고, 내용 입력시 주민등록번호, 연락처 등 개인정보가 노출되지 않도록 주의하여 주시기 바랍니다.

상업광고, 저속한 표현, 정치적 내용, 개인정보 노출 등은 별도의 통보없이 삭제될 수 있습니다.